Smart Sadif

សំណួរចម្លើយ

  • សំណួរ៖ តើមូលនិធិរបស់យើងធំប៉ុណ្ណា?
  • ចម្លើយ៖ មូលនិធិរបស់យើងអាចបណ្តាក់ទុនដល់ទៅ ៥ លានដុល្លារអាមេរិក។

 

  • សំណួរ៖ តើការបណ្តាក់ទុនធម្មតាមានតម្លៃប៉ុន្មានដែរ?
  • ចម្លើយ៖ ទំហំនៃការវិនិយោគទុនអាចផ្លាស់ប្តូរដោយផ្អែកទៅលើដំណាក់កាលនៃជីវិតរបស់ក្រុមហ៊ុន វិស័យ និងតម្រូវការ វិនិយោគទុនរបស់ក្រុមការងារសហគ្រិន។ ជាធម្មតាវាអាចនៅចន្លោះពី ២៥ ០០០ ទៅ ៥០០ ០០០ ដុល្លារ តែវាអាចផ្លាស់ប្តូរ ក្នុងករណីពិសេសផងដែរ។

 

  • សំណួរ៖ តើដៃគូយុទ្ធសាស្ត្រមេគង្គ (MSP) មានតួនាទីអ្វី?
  • ចម្លើយ៖ MSP គឺអ្នកគ្រប់គ្រងវិនិយោគទុននៃមូលនិធិនេះ ហើយពួកគេនឹងធ្វើការចង្អុលបង្ហាញដំណើរការវិនិយោគទុនរបស់ ពួកយើងតាំងពីដើមដល់ចប់។ MSP មានតួនាទីក្នុងការបង្កើតឲ្យមានឱកាសវិនិយោគទុន វាយតម្លៃក្រុមហ៊ុន ព្រាងឯកសារ លក្ខខណ្ឌ (term sheet) និងធ្វើការបង្ហាញដល់គណៈកម្មការវិនិយោគទុន។ ក្រុមការងារ MSP ក៏នឹងធ្វើការតាមដាន និងផ្តល់ ជំនួយ និងការគាំទ្រដល់ក្រុមហ៊ុនសហគ្រិនផងដែរ។ នៅក្នុងករណីខ្លះ MSP នឹងផ្តល់ប្រឹក្សាយុទ្ធសាស្ត្រដកខ្លួនទៀតផង។

 

  • សំណួរ៖ តើមូលនិធិនេះនឹងបើកសម្រាប់ការវិនិយោគទុនដល់ពេលណា?
  • ចម្លើយ៖ ពួកយើងមានឆន្ទៈក្នុងការស្វែងរកក្រុមហ៊ុនបង្កើតថ្មី និងក្រុមការងារដែលមានទេពកោសល្យ និងគុណភាពល្អ ទោះជាត្រូវប្រើប្រាស់ពេលយូរប៉ុណ្ណាក៏ដោយ។ ជាធម្មតា ដើម្បីធ្វើការបណ្តាក់ទុនទាំងស្រុង យើងចំណាយពេលបីឆ្នាំ ហើយ យើងនឹងមានយ៉ាងហោចណាស់ក៏ ១០ ក្រុមហ៊ុនផងដែរ។

 

  • សំណួរ៖ តើក្រុមហ៊ុនបើកថ្មីប្រភេទណាខ្លះអាចចុះឈ្មោះសម្រាប់ទទួលបានមូលនិធិនិយោគទុននេះ?
  • ចម្លើយ៖ ពួកយើងកំពុងស្វែករកក្រុមហ៊ុនបើកថ្មីនៅក្នុងវិស័យឌីជីថល។ ពួកគេអាចជាក្រុមហ៊ុនដែលធ្វើការនៅក្នុងវិស័យ៖ មធ្យោបាយទូទាត់ប្រាក់ បណ្តាញសង្គម អាជីវកម្មលើប្រព័ន្ធអ៊ិនធឺណែត និងការផ្សាយពាណិជ្ជកម្ម ហ្គេម សូហ្វែរក្រុមហ៊ុន សុខភាព និង ការគ្រប់គ្រងគ្រឿងឌីជីថលផ្សេងៗតាមរយះការប្រើប្រាស់ប្រព័ន្ធអ៊ិនធឺណែត។
    ក្រុមហ៊ុននោះគួរមានប្រតិបត្តិការទាំងស្រុង ឬមួយផ្នែកនៅក្នុងប្រទេសកម្ពុជា។ ពួកយើងមិនអាចបណ្តាក់ទុនលើក្រុមហ៊ុន ហាដវែរនោះទេ។

 

  • សំណួរ៖ តើអ្នកកំពុងស្វែងរកក្រុមការងារយ៉ាងដូចម្តេច?
  • ចម្លើយ៖ យើងមិនមានរូបមន្តជាក់លាក់ណាមួយដែលធានាថាក្រុមហ៊ុនណាមួយនឹងទទួលបានជោគជ័យនោះឡើយ ដោយ ក្រុមហ៊ុនដែលទទួលបានជោគជ័យមានលក្ខណៈខុសៗគ្នាជាច្រើន។ ទោះបីជាយ៉ាងនេះក្តី យើងនឹងធ្វើការវាយតម្លៃក្រុមហ៊ុន បើកថ្មីទៅលើកត្តាផ្សេងៗដូចជា៖ គុណប្រយោជន៍ និងភាពអាចធ្វើទៅបានរបស់ម៉ូដែលអាជីវកម្មរបស់គេ ភាពទាក់ទាញនៃទី ផ្សារ ចំនេះដឹងផ្នែកបច្ចេកវិទ្យា ភាពអំណត់អត់ធ្មត់ បញ្ញា សមត្ថភាពក្នុងការដោះស្រាយបញ្ហា ក្តីស្រឡាញ់ និងឆន្ទៈក្នុងការ ទទួលបានភាពជោគជ័យ។ ពួកយើងក៏ធ្លាប់បានបង្កើត និងគ្រប់គ្រងក្រុមហ៊ុនដែរ ហើយយើងដឹងថាវាមានភាពលំបាក។ កុំ បារម្ភអី ប្រសិនបើអ្នកមិនត្រូវគ្រប់លក្ខខណ្ឌនោះ ព្រោះមិនដែលមានក្រុមហ៊ុនណាដែលល្អឥតខ្ចោះឡើយ!

 

  • សំណួរ៖ តើអ្នកចង់បណ្តាក់ទុនទៅលើក្រុមហ៊ុនដែលស្ថិតនៅក្នុងដំណាក់កាលណា?
  • ចម្លើយ៖ ពួកយើងនឹងបណ្តាក់ទុនទៅលើក្រុមហ៊ុនដែលស្ថិតនៅក្នុងដំណក់កាលដំបូង និងដំណាក់កាលលូតលាស់។ ពួក យើងនឹងមិនបណ្តាក់ទុនលើគំនិតដែលគ្មានផលិតផលជាក់ស្តែង ឬទីផ្សារសមរម្យនោះទេ។

 

  • សំណួរ៖ តើខ្ញុំអាចផ្ញើរគម្រោងពាណិជ្ជកម្មរបស់ខ្ញុំតាមរបៀបណា?
  • ចម្លើយ៖ សូមចុច ទីនេះ ឬទៅ mekongstrategic

 

  • សំណួរ៖ តើ SADIF មានចំណាប់អារម្មណ៍ធ្វើជាដៃគូផ្សេងៗនោះទេ?
  • ចម្លើយ៖ SADIF ជឿថា ការធ្វើការសហការគ្នា ជាកម្លាំងជម្រុញឲ្យប្រព័ន្ធអេកូបច្ចេកវិទ្យា និងវិនិយោគទុនមានភាពសកម្ម។ ពួកយើងតែងតែស្វែករកឱកាសសហការជាមួយនឹងសហគ្រិន ក្រុមហ៊ុនយុទ្ធសាស្ត្រ ស្ថាប័នរាជរដ្ឋាភិបាល អ្នកផ្តួចផ្តើម និង អ្នកដឹកនាំគំនិត ឈានមុខគេជានិច្ច។ សូមទាក់ទងមកកាន់ពួកយើង

 

  • សំណួរ៖ ខ្ញុំគឺជាអ្នកវិនិយោគម្នាក់។ តើខ្ញុំអាចចូលរួមក្នុងមូលនិធិនេះបានទេ?
  • ចម្លើយ៖ សូមទាក់ទងមកកាន់ពួកយើងនៅទីនេះ។ អាចនឹងមានករណីខ្លះដែលយើងនឹងត្រូវការសហការជាមួយនឹងដៃគូ វិនិយោគដែលសមរម្យ។

 

តើអ្នកចង់បានការគាំទ្រសម្រាប់អាជីវកម្ម របស់ អ្នកមែនទេ? តើអ្នកកំពុងស្វែងរក អ្នកគាំទ្រ ក្រុមហ៊ុនទើបបើកថ្មីរបស់អ្នក មែនទេ? សូម ស្វែងយល់ពីកម្មវិធីរបស់ យើងខ្ញុំនៅទីនេះ!